Showing posts with label For Learning. Show all posts
Showing posts with label For Learning. Show all posts
ខ្ញុំធ្លាប់ឆ្លងកាត់ហើយ មិន​អី​ទេ ខ្ញុំធ្លាប់ហើយ

ខ្ញុំធ្លាប់ឆ្លងកាត់ហើយ មិន​អី​ទេ ខ្ញុំធ្លាប់ហើយ




ខ្ញុំធ្លាប់ឆ្លងកាត់ហើយ មិន​អី​ទេ ខ្ញុំធ្លាប់ហើយ


ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេប្រើប្រាស់។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេដើរចេញ។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេនិយាយអាក្រក់ពីខ្ញុំ។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេមកជិតបន្លំធ្វើជាមិត្ត។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេកុហក។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេធ្វើឲ្យខកចិត្ត។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេទុកចោល។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានមនុស្សទុកចិត្តលួចចាក់ពីក្រោយ។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេយកត្រឹមតួជំនួស តួកំដរ។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេយកអាថ៌កំបាំងមកលេងសើច។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេក្បត់ការទុកចិត្ត។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេមិនអោយតម្លៃ។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវនឲ្យបាគេមករញ៉េរញ៉ៃក្នុងជីវិត។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេកុហក់ បោកប្រាស់ បង្វិលក្បាលលេង។

ខ្ញុំធ្លាប់ទៅហើយ ដែលត្រូវបានគេធ្វើឲ្យខូចចិត្ត។


ហេតុដូចនេះហើយ មិនថាខ្ញុំនឹងត្រូវជួបអ្វីដែលអាក្រក់ជាងនេះទៅទៀត ក៏វាមិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៀតដែរ ព្រោះខ្ញុំធ្លាប់ជួបឡើងស៊ាំបាត់ទៅហើយសម្រាប់ខ្ញុំ។ មិនដឹងថាវាគួរឲ្យស្តាយ ឬសំណាងនោះទេដែលខ្ញុំមកដល់ចំនុចនេះ ចំនុចដែលស៊ាំនឹងបញ្ហា ស៊ាំនឹងភាពឈឺចាប់។

និយមន័យនៃការគោរពទង់ជាតិ

និយមន័យនៃការគោរពទង់ជាតិ



និយមន័យនៃការគោរពទង់ជាតិ

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ការគោរពទង់ជាតិ គឺមិនមែនជាការគោរព ផ្ទំាងកំណាត់សំពត់ត្រង់ៗនោះទេ តែជាការសម្ដែងនូវសេចក្ដីគោរពដឹងគុណ ដល់អ្នកតស៊ូប្ដូរជីវិតសម្រក់ដំណក់ឈាមដើម្បីការពារមាតុភូមិ ហើយនិងអ្នកដែលបាន កសាងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចំរើនថិតថេរចិរកាល ដូចយើងឃើញសព្វថ្ងៃ។

បានន័យថា ជាការសម្ដែងនូវកាយវាចានិងចិត្ដ គោរពចំពោះប្រទេស កងទ័ព ប្រជាជាតិ វិញ្ញាណក្ខន្ធ ដល់បុព្វការីជនអ្នកដែលបានពលីជីវិតនឹងអ្នករស់ដែលមាន ទង់ជាតិជានិមិត្ដរូប។ ហើយបើក្នុងកងទ័ពវិញ ទង់ជាតិគេទុកដូចជា គ្រឿងសក្ការបូជា និងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ប្រៀបដូចជា បូជនីយវត្ថុដ៏ស័ក្ដិសិទ្ធិមួយស្មើ និងជីវិតផងដែរ។ បើហេតុនេះយើងជាប្រជាជាតិខ្មែរត្រូវសំរួមកាយវាចា ចិត្ដស្មិងស្មាធិ ដោយធ្វើការគោរពឲ្យបានម៉ត់ចត់បំផុត។

ទន្ទឹមនិងនេះផងដែរ សព្វថ្ងៃនេះមានការលើកទ្បើងថា ហេតុអ្វីបានជាការគោរពទង់ជាតិនៅតាមសាលារៀនក្នុង១ថ្ងៃ មានការប្រារព្វ២លើក?

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា នេះប្រហែលជាការប្រតិបត្ដិតាមទំនៀមតៗមកពីសម័យសង្គមរាស្រ្ដនិយម មកនេះឯង ព្រោះស្ថិតក្រោម ព្រះរាជកិច្ចដឹកនំាដោយព្រះករុណាសម្ដេចឪ (ព្រះបរមរតនកោរដ្ឋ) នៃយើង ព្រះអង្គបានកំណត់ឲ្យមន្រ្ដីរដ្ឋាភិបាល និងសិស្សានុសិស្ស ត្រូវធ្វើគារវកិច្ចគោរពទង់ជាតិ ក្នុង១ថ្ងៃ២លើក គឺពេលព្រឹកម៉ោង៧ម្ដង និងម៉ោង៥,១៥ល្ងាចម្ដង។ ហើយក្នុងពេលគោរពម្ដងៗត្រូវច្រៀងបទនគររាជ១ចប់។

ជាសរុបលោក បានកត់សម្គាល់ផងដែរថា សព្វថ្ងៃនេះចំពោះស្ថាប័នជាតិដែលមានការគោរពទង់ជាតិ ជារៀងរាល់ថ្ងៃគឺទីស្ដីការគណៈរដ្ឋមន្រ្ដី ដោយទ្បែកចំពោះ សិស្សានុសិស្សវិញ ពេលព្រឹកហាក់មានការយកចិត្ដទុកដាក់ខ្លំាង តែចំពោះពេលល្ងាច ហាក់មានការខ្វះខាតច្រើនក្នុងការយកចិត្ដទុកដាក់គោរពទង់ជាតិ។

បើដូច្នេះ យើងទំាងអស់គ្នាជាប្រជាជាតិខ្មែរ ត្រូវយកចិត្ដទុកដាក់ក្នុងការគោរពទង់ជាតិឲ្យបានម៉ត់ចត់បំផុត ដើម្បីបង្ហាញពីការគោរពដឹងគុណដល់បុព្វការីជនរបស់ខ្លួន ហើយជាពិសេសផងដែរនោះ គឺស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដោយមុននិងបើកសម័យប្រជុំនីមួយៗ គួរគោរពទង់ជាតិផងដែរ ទើបជាការប្រពៃ ព្រោះដើម្បីឲ្យចងចំាថា «មនុស្សយើងម្នាក់ៗបើផុតពីយើង គឺជាតិ៕

************************************

ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ CHII WITT

ការចូលរួមធ្វើការងារស្ម័គ្រចិត្ត




ការចូលរួមធ្វើការងារស្ម័គ្រចិត្ត 

ការស្ម័គ្រចិត្ត ជាការចូលរួមធ្វើសកម្មភាពអ្វីមួយដោយមិនគិតពីប្រាក់កម្រៃ ឬប្រយោជន៍ផ្ទាល់ខ្លួន។ ការស្ម័គ្រចិត្តអាចស្ថិតក្នុងរូបភាពច្រើនយ៉ាង ដូចជា ការជួយធ្វើការងារសង្គម ការជួយដល់អ្នកដ៏ទៃ ការជួយសហគមន៍ ឬប្រទេសជាតិរបស់យើង។

តើហេតុអ្វីយុវជនគួរចូលរួមធ្វើការងារស្ម័គ្រចិត្តឲ្យបានច្រើន?

ការធ្វើការងារស្ម័គ្រចិត្តមានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា៖

១. វាជួយឲ្យយើងរស់នៅបានយូរ និងល្អសម្រាប់សុខភាពរបស់យើង៖ តាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលចូលរួមធ្វើការងារស្ម័គ្រចិត្តរស់នៅដោយរីករាយ និងមានសុខភាពល្អជាងអ្នកដែលមិនបានចូលរួមធ្វើការងារស្ម័គ្រចិត្ត។​

២. កាត់បន្ថយភាពតានតឹង៖ អ្នកជំនាញបាននិយាយថា នៅពេលដែលយើងផ្តោតអារម្មណ៍របស់យើងទៅលើការងារអ្វីមួយ ឬនរណាម្នាក់ឲ្យបានច្រើនជាងគិតតែពីរឿងខ្លួនឯង អាចធ្វើឲ្យយើងមិនសូវប្រឈមនឹងបញ្ហាស្ត្រេស។ ម្យ៉ាងវិញទៀត វាជួយឲ្យយើងមានការគិតប្រកបដោយសុទិដ្ឋិនិយម អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។

៣. បង្កើនចំណងមិត្តភាព៖ នៅពេលដែលយើងធ្វើការងារស្ម័គ្រចិត្ត យើងមានឱកាសក្នុងការជួបនូវមនុស្សថ្មីៗជាច្រើន ព្រមទាំងអាចរៀនបានច្រើនពីពួកគេផងដែរ។ នេះគឺជាចំណុចមួយដែលសំខាន់បំផុត ព្រោះថាមនុស្សយើងម្នាក់ៗតែងតែត្រូវការពឹងពាក់គ្នាទៅវិញទៅមក ហើយប្រសិនបើយើងស្គាល់មនុស្សឲ្យបានកាន់តែច្រើន ឱកាសការងារ និងភាពជោគជ័យក៏មានច្រើនជាងអ្នកដែលមិនសូវបានធ្វើការងារស្ម័គ្រចិត្ត។

​៤.​ ជួយដល់ការដាក់អាហារូបករណ៍៖ ធម្មតានៅពេលដែលគេសម្រេចចិត្តឲ្យអាហារូបករណ៍យើងទៅរៀននៅបរទេសក្តី ឬអាហារូបករណ៍ក្នុងស្រុកក្តី ជានិច្ចកាលគេចង់ដឹង ចង់ឃើញថាតើយើងជាបុគ្គលម្នាក់ដែលមានគំនិតគិតពីសង្គមដែរឬទេ ឬក៏ជាបុគ្គលដែលគិតតែពីប្រយោជន៍សួនតួ។

៥. ជាឱកាសដែលយើងអាចរៀនអ្វីដែលថ្មី៖ យើងអាចទទួលបានចំណេះដឹងថ្មីៗជាច្រើន ដឹងថាដើម្បីធ្វើការងារអ្វីមួយ យើងត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ត្រូវរៀបចំបែបណា។​យើងអាចមានបពិសោធន៍ជាច្រើនបន្ទាប់ពីចូលរួមធ្វើការងារស្ម័គ្រចិត្ត។

៦. អភិវឌ្ឍនូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងយល់ដឹងពីសង្គមច្រើន ៖ ក្រោយពីបានជួបមនុស្សថ្មី និងធ្វើការងារជាច្រើន វាជួយឲ្យយើងមានភាពរហ័សរហួន មានទំនួលខុសត្រូវ និងយល់ពីសង្គមបានច្រើនជាងមុន។ ជាទូទៅ ការធ្វើការងារ ខុសពីទ្រឹស្តីដែលយើងបានរៀន ព្រោះថាយើងបានរៀនផ្ទាល់ ជួបផ្ទាល់នូវបញ្ហាសង្គមដែលយើងកំពុងតែជួបប្រទះ។

៧. ស្វែងយល់ពីខ្លួនឯងបានកាន់តែច្រើន៖ អ្នកខ្លះមិនសូវច្បាស់ក្នុងចិត្តថានៅថ្ងៃអនាគតខ្លួនចង់ធ្វើអ្វីឲ្យពិតប្រាកដ ជាពិសេសមិនដឹងថាខ្លួនមានទេពកោសល្យអ្វី ពេលខ្លះបន្ទាប់ពីធ្វើការងារស្ម័គ្រចិត្តហើយ យើងអាចរកឃើញថាខ្លួនចូលចិត្តអ្វី ពូកែអ្វី ហើយការងារអ្វីដែលសាកសមនឹងខ្លួន។

៨. យើងអាចជួយសហគមន៍របស់យើង៖ នេះជាឱកាសដ៏ពិសិដ្ឋសម្រាប់យុវជន យុវតី ក៏ដូចជាបុគ្គលគ្រប់រូបក្នុងការតបស្នង និងជួយទៅកាន់សង្គម ឬប្រទេសជាតិដែលយើងរស់នៅ ព្រោះយើងត្រូវចាំថាយើងគ្រប់គ្នាជាកោសិកាដ៏សំខាន់ដែលជួយធ្វើឲ្យប្រទេសជាតិរីកចម្រើនបាន។

ការចូលរួមធ្វើការងារស្ម័គ្រចិត្ត មិនចាំបាច់តែជួយក្នុងលក្ខណៈទ្រង់ទ្រាយធំនោះទេ យើងគ្រាន់តែចាប់ផ្តើមគិតថាតើយើងអាចធ្វើអ្វីបានខ្លះ ជួយអ្វីបានខ្លះដល់សង្គមមួយនេះ ហើយចាប់ផ្តើមធ្វើវា ព្រោះថាការងារស្ម័គ្រចិត្តមិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ដល់សង្គមនោះទេ វាក៏អាចជួយដល់ខ្លួនយើងផ្ទាល់បានយ៉ាងច្រើនផងដែរ។

*************************************

ស្រាវជ្រាវ នឹង រក្សាសិទ្ធិដោយ CHII WITT


សុភាសិតអង់គ្លេស-ខ្មែរ | English Khmer Proverbs



 “Laziness will take you no where”. It is very true that you will not get what you want or get anywhere for being lazy. 

“ភាពខ្ជិលជ្រអូសនឹងមិននាំអ្នកទៅណាឆ្ងាយឡើយ” ពិតប្រាកដមែនហើយដែលការខ្ជិលជ្រអូសនឹងមិនផ្ដល់អោយអ្នកនូវអ្វីដែលអ្នកចង់បានឬក៏ទៅកន្លែងដែលអ្នកខង់ទៅឡើយ។

ប្រសិនបើមាននណាម្នាក់និយាយថាគាត់គឺជា black sheep of the family នោះវាមានន័យថាគាត់គឺជាមនុយស្សខុសគេនៅក្នុងគ្រួសាររឺក៏ក្រុមរបស់គាត់។ សូមមើលឧទាហរណ៍ខាងក្រោម

ឧទាហរណ៍: អ្នកគ្រប់គ្នានៅក្នុងគ្រួសាររបស់ខ្ញុំសុទ្ធតែមានចំនេះដឹងខ្ពង់ខ្ពស់, ខុសគេតែខ្ញុំដែលបានឈប់ចូលសាលាតាំងតែពីអាយុ ១៣ ឆ្នាំ។

If someone says he is a black sheep of the family, it means that he is a troublemaker or is different from everyone else in his family or group.

Example: Everyone in my family is well-educated, but I dropped out of school since I was thirteen.

You don’t keep a dog and bark yourself .

តើអ្នកទាំងអស់គ្នាយ់អំពីអត្ថន័យនៃពាក្យស្លោកនេះដែរឬទេ? ប្រសិនបើយល់ឬក៏មានមតិយ៉ាងណាសូមបញ្ចេញនៅក្នុង Comment ខាងក្រោម។ ប្រសិនបើចង់ដឹងអំពីអត្ថន័យរបស់ពាក្យស្លោកនេះសូមចុចត្រង់នេះ។

You can’t tell a book by its cover. Meaning: You cannot judge what something or someone is like by looking at the exterior. 

ប្រែ៖ អ្នកមិនអាចវាយតម្លៃរបស់អ្វីមួយឬក៏នណាម្នាក់ដោយមើលពីខាងក្រៅឡើយ។

Translation: 1. You can show someone the way to find something or to do something, but you cannot force that person to do it. 2. You can give someone the opportunity to do something, but you cannot force him/her to do it if he/she does not want to.

ប្រែជាភាសាខ្មែរ៖  ១. អ្នកអាចបង្ហាញនរណាម្នាក់នូវវិធីដើម្បីរករឺក៏ធ្វើអ្វីមួយ, ប៉ុន្តែអ្នកមិនអាចបង្ខំឱ្យអ្នកនោះធ្វើតាមវិធីនោះឡើយ។ ២. អ្នកអាចផ្តល់ឱកាសឱ្យនរណាម្នាក់ដើម្បីធ្វើអ្នីមួយ, ប៉ុន្តែអ្នកមិនអាចបង្ខំអ្នកនោះឱ្យធ្វើវាឡើយប្រសិនបើគេមិនចង់។