Showing posts with label Kaksikam. Show all posts
Showing posts with label Kaksikam. Show all posts
របបចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករខេត្តកំពត

របបចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករខេត្តកំពត

 

របបចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាក សិករខេត្តកំពត អាចរកចំណូលបានជាង១៥០០ដុល្លារក្នុងមួយខែ


របបចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករនៅខេត្តកំពត កំពុងមានទីផ្សារល្អ ហើយអាចរកចំណូលបាន ជាង ១៥០០ដុល្លារ ក្នុងមួយខែ ដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបាន។ អ្នកស្រី ណាន់ បូរ៉ា ជាកសិកចិញ្ចឹមមាន់ រស់នៅស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា អ្នកស្រី បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរ មកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ដូចមាន់ស្រែធម្មតា ជាពិសេស គឺទទួលបាន តម្លៃថ្លៃជាងមាន់ធម្មតា ។

អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រី មានការព្រួយបារម្ភចំពោះការទិញពូជមាន់ខ្មៅមកចិញ្ចឹម ពីព្រោះវាមានតម្លៃថ្លៃ ដោយមេ បា មាន់ខ្មៅ មួយមានតម្លៃ២០០ដុល្លារឡើងទៅ និងកូនមាន់អាយុមួយខែមានតម្លៃថ្លៃចាប់ពី១០ដុល្លាររហូតដល់៣០ដុល្លារក៏មាន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារមាន់ខ្មៅ គឺមានតម្រូវការច្រើន ទាំងសាច់ ទាំងមេពូជ ទាំងកូនមាន់ មានអ្នកមកទិញច្រើន ធ្វើឲ្យការ ចិញ្ចឹមទទួលបានចំណូលច្រើន។

អ្នកស្រីបានបញ្ជាក់ថា សព្វថ្ងៃអ្នកស្រីបាន ភ្ញាស់កូនមាន់លក់ សឹងតែមិនទាន់អ្នកទិញនោះទេ ។ សំឡេង៖ ខ្ញុំលក់បានតែ១៥០០ដុល្លារទៅ ១៦០០ដុល្លារក្នុងមួយខែ គឺខ្ញុំលក់បានគ្រប់ខេត្តក្រុង លក់ដាច់ច្រើនជាងគេទៅ ខាងខេត្ត បាត់ដំបង ពោធិ៍សាត់ សឹងផ្គត់ផ្គង់ឲ្យភ្ញៀវមិនគ្រាន់នៅក្នុងមួយខែៗ អ្នកទិញគាត់រកមាន់អាយុមួយខែ យើងចាប់ផ្ដើមភ្ញាស់បន្តទៀត ដើម្បីលក់ជូនភ្ញៀវ បន្តរហូតចឹងទៅ ភាគច្រើនគាត់ទិញទៅធ្វើពូជបន្ត គឺអត់សូវមានអ្នកទិញយកទៅបរិភោគនោះទេព្រោះវាមានតម្លៃថ្លៃ។

អ្នកស្រីបន្ថែមថា មាន់ខ្មៅមានលក្ខណៈងាយស្រួលចិញ្ចឹម ដូចមាន់ស្រែធម្មតា ប៉ុន្តែវាឆាប់ធំលឿនជាងមាន់ស្រែ ហើយការបរិភោគសាច់ គឺជួយប៉ូវកម្លាំង មានរសជាតិឆ្ងាញ់ និងជួយឲ្យមានសុខភាពល្អ ជាងមាន់ធម្មតា ដូច្នោះសូមបងប្អូនប្រជាកសិករ ដែលមានបំណងចង់ ចិញ្ចឹមមាន់ខ្មៅ សូមកុំមានការព្រួយបារម្ភរឿងទីផ្សារ។ សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីណាន់ បូរ៉ា បានចិញ្ចឹមមេពូជមាន់ខ្មៅជាង១០០ក្បាល និងភ្ញាស់កូនមាន់ខ្មៅ បានរាប់ពាន់ក្បាល ដោយមានលក់ពូជមាន់ម៉ុងហ្គោល ពូជយូណាន និងពូជម៉ុងហ្គោលកត្មាត ដោយកូនមាន់មួយក្បាលលក់បានពី ៣ដុល្លារដល់១៥ដុល្លារ ចំពោះមាន់មេពូជលក់បានមួយក្បាលពីតម្លៃ១៨០ដុល្លារឡើងទៅ ៕



https://khmerpostasia.com/archives/74080

ដំណាំស្វាយធម្មជាតិ និង វិធីដាំ

ដំណាំស្វាយធម្មជាតិ និង វិធីដាំ


ដំណាំស្វាយធម្មជាតិ និង វិធីដាំ

១. ប្រយុទ្ធ​នឹង​ជំងឺ​មហារីក

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​សារជាតិ quercetin, isoquercitrin, astragalin, fisetin, methygallat និង​អាស៊ីដ​ gallic ដែល​មាន​នៅ​ក្នុង​ស្វាយ​ អាច​ជួយ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះវៀនធំ មហារីក​សុដន់ មហារីក​ឈាម និងមហារីក​ក្រពេញ​ប្រូស្តាត។

២. ជួយ​គ្រប់គ្រង​ជាតិ​កូឡេស្ទេរ៉ូល​

ស្វាយ​មាន​ជាតិ​វីតាមីន C ខ្ពស់ សារជាតិ pectin និងជាតិ​សរសៃ​ដែល​អាច​ការ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល។ ស្វាយ​ស្រស់​ជា​ប្រភព​សម្បូរ​បែប​នៃ​ប៉ូតាស្យូម​ដែល​ជា​សមាសភាគ​ដ៏​សំខាន់​ មួយ​របស់​កោសិកា​ដែល​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។

៣. សម្អាត​ស្បែក

ផ្លែ​ស្វាយ​ជួយ​ផ្ចិត​រន្ធញើស​និង​បន្ថែម​ភាព​ស្រស់​ស្អាត​ទៅ​លើ​មុខ។ ស្វាយ​​អាច​យក​ទៅ​ប្រើ​ចំពោះ​ស្បែក​បាន​ច្រើន​ប្រភេទ។ ចិត​ស្វាយ​​ទុំ​ជា​ចំណិត​ស្ដើងៗ​បិត​លើ​មុខ​ពី ១០​ទៅ​១៥ នាទី ​និង​បន្ទាប់​មក​លាង​សំអាត​មុខ​អ្នក​នឹង​មើល​ឃើញ​លទ្ធផល​ភ្លាមៗ។

៤. កាត់បន្ថយ​ជាតិ​ប្រៃ 

បើ​យោង​តាម​គេហំទព័រ​Health School បាន​ឲ្យ​ដឹង​ថា​ស្វាយ សម្បូរ​ជាតិ​អាស៊ីដ tartaric អាស៊ីត malic អាច​ជួយ​កាត់បន្ថយ​ជាតិ​ប្រៃ​ក្នុង​រាងកាយ។

៥. ជួយ​សម្រក​ទម្ងន់

ស្វាយ​មាន​ជាតិ​វីតាមីន​យ៉ាង​ច្រើន និង​សារធាតុ​ចិញ្ចឹម​រាងកាយ​ដែល​ជួយ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ឆ្អែត ដែល​ជួយ​មិន​ឲ្យ​អ្នក​ញ៉ាំ​ហារ​ច្រើន។ ដូចគ្នា​នេះ​ផង​ដែរ​ផ្លែឈើ​មាន​ជាតិ​សរសៃ​បាន​បង្កើន​មុខងារ​រំលាយ​អាហារ​ របស់​រាងកាយ និងដុត​បំផ្លាញ​កាឡូរី​ ជួយ​សម្រក​ទម្ងន់​បាន។

៦. ជួយ​បង្កើន​ថាមពល​ផ្លូវភេទ

ស្វាយ​មាន​សមត្ថភាព​​បង្កើន​ចំណង់​ផ្លូវភេទ​បាន ដូច្នេះ​ហើយ​បាន​ជា​វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ “ផ្លែឈើ​នៃ​ក្ដី​ស្រឡាញ់” ឬ love fruit។ វីតាមីន E ដែល​មាន​វត្តមាន​ច្រើន​ក្នុង​ផ្លែ​ស្វាយ​ជួយ​គ្រប់គ្រង​អ័រម៉ូន​ផ្លូវ​ភេទ និងបង្កើន​ចំណង់ និង​ថាមពល​ផ្លូវភេទ។

៧.​ថែរក្សា​ភ្នែក

ស្វាយ​សម្បូរ​វីតាមីន A។ ផ្លែ​ស្វាយ​មួយ​ចំណិត​ស្មើ​​នឹង ២៥% ​នៃ​ការ​ទទួល​ទាន​ថ្នាំ​វីតាមីន​ប្រចាំថ្ងៃ។ ស្វាយ​ជួយ​​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្នែក​ស្ងួត និង​បង្ការ​ខ្វាក់មាន់។

៨. សម្រួល​ការ​រំលាយ​អាហារ

ស្វាយ​មាន​អង់ស៊ីម​ដែល​ជួយ​ក្នុង​ការ​បំបែក​ប្រូតេអ៊ីន។ ជាតិ​សរសៃ​ធម្មជាតិ​របស់​ស្វាយ​ ​ជួយ​រំលាយ​អាហារ និង​ការ​បញ្ចេញ​ចោល។ វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​វីតាមីន និង សារធាតុ​រ៉ែ។

៩. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ 

ការ​រួមបញ្ចូល​គ្នា​ដ៏​សាហាវ​នៃ​វីតាមីន C វីតាមីន A និង​សារធាតុ carotenoids២៥ប្រភេទ​ផ្សេង​ទៀត អាច​ជួយ​រក្សា​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​​ឲ្យ​នៅ​ល្អ​ប្រសើរ។

១០. ដុស​លាង​សម្អាត​រាងកាយ

កិន​ស្វាយ​លាយ​ជាមួយ​ទឹកឃ្មុំ និង ទឹកដោះគោ ដើម្បី​ដុស​សម្អាត​រាងកាយ អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្បែក​របស់​អ្នក​ដេញ​ដោយ​ពន្លឺ និង រលើប​រលោង។

១១. ធ្វើឲ្យ​ក្រពះ​រឹងមាំ

មុន​ពេល​ចូលគេង​ត្រាំ​ស្លឹក​ស្វាយ ១០​ទៅ​១៥​សន្លឹក​នៅ​ក្នុង​ទឹក​ក្ដៅ និងបិទ​វា​ឲ្យ​ជិត។ នៅ​ព្រឹក​ឡើង​ត្រង​ទឹក ហើយ​ផឹក​វា​ពេល​​ក្រពះ​ទទេ។

១២. មាន​ជាតិ​ដែក​ខ្ពស់​សម្រាប់​ស្ត្រី 

ស្វាយ​​សម្បូរ​ជាតិ​ដែក ហេតុ​នេះ​វា​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​អស្ចារ្យ​ចំពោះ​មនុស្ស​ដែល​ទទួល​រង​ជំងឺ ​ស្លេកស្លាំង។ ពេល​ស្ត្រី​អស់​រដូវ ស្ត្រី​មាន​ផ្ទៃពោះ​អាច​បណ្ដោយ​ខ្លួន​ជាមួយ​ផ្លែ​ស្វាយ​នឹង​បង្កើន​កម្រិត​ជាតិ​ដែក និង កាល់ស្យូម​បាន​ឡើងវិញ។

មិន​មែន​មាន​តែ​ប្រយោជន៍​១២ចំណុច​ខាង​លើ​នោះ​ទេ ស្វាយ​នៅ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត ដូច​ជា​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​បង្កើន​ការ​ចងចាំ​ជា​ដើម៕





មាន់ស្រែរបស់អ្នកដានរុន


លោក សួត ឃន់ ជាកសិករម្នាក់ក្នុងបណ្ដុំកសិករ ស្ថិតក្នុងភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អ្នកចិញ្ចឹមមាន់រូបនេះ អះអាងប្រាប់ Thmeythmey25 ថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក មាន់ស្រែដែលល្មមចាប់លក់ របស់ខ្លួន ៦០០ ទៅ ៧០០ក្បាល មិនមានអ្នកទិញនោះទេ។

ចាប់ពីមានការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើឲ្យអ្នកចិញ្ចឹមមាន់ ក្នុងខេត្តសៀមរាប ត្អូញត្អែរព្រោះមាន់មិនមានទីផ្សារ។ មាន់ស្រែដែលធ្លាប់លក់បាន ១៥ ០០០រៀល ក្នុងមួយគីឡូក្រាម បែរជាមិនមានអ្នកទិញ។
 លោក សួត ឃន់ ជាកសិករម្នាក់ក្នុងបណ្ដុំកសិករ ស្ថិតក្នុងភូមិបេង ឃុំដាន រុន ក្រោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ មកមាន់របស់លោក ក៏មិនមានឈ្មួញចុះទិញតទៅទៀត ទោះបីលោកមានកិច្ចសន្យាទិញ-លក់មាន់ ជាមួយក្រុមហ៊ុនទទួលទិញក៏ដោយ។

«ឥឡូវអត់មានឈ្មួញចុះទិញទេ តាំងពីផ្ទុះកូវីដ-១៩ លើកក្រោយនេះមក។ បិទការ បិទបុណ្យអស់ហើយ គេថា មិនដឹងទិញមាន់ធ្វើអី?។ មាន់ល្មមចាប់អស់ហើយ តែគ្មានអ្នកទិញ ឥឡូវសល់ ៦០០ ទៅ ៧០០ក្បាល ក្នុងទ្រុង»។ នេះជាការលើកឡើងរបស់លោក ឃន់។

 ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប អ្នកចិញ្ចឹមមាន់វ័យ ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ពិបាកដែរ ព្រោះត្រូវផ្ដល់ចំណីឲ្យមាន់រាល់ថ្ងៃ តែដោយសារលក់មិនចេញ និងកាត់បន្ថយចំណាយ ទើបខ្ញុំរកចំណីធម្មជាតិឲ្យវាស៊ី»។

 លោក ឃន់ ប្រាប់ថា ចាប់ផ្ដើមចិញ្ចឹមមាន់ ៤ឆ្នាំហើយ តែទើបចិញ្ចឹមលក្ខណៈធំ ២ឆ្នាំទេ ហើយសព្វថ្ងៃក៏ពឹងលើការចិញ្ចឹមមាន់ និងការងារកសិកម្មផ្សេងទៀត ដើម្បីផ្គត់ផ្គង់គ្រួសារ។ ក្រៅពីការចិញ្ចឹមមាន់ គ្រួសារលោកក៏ធ្វើស្រែ ចម្ការ ដាំបន្លែ និងចិញ្ចឹមគោ ជ្រូក ទា ដូចកសិករដទៃទៀត។
 «មិនដឹងធ្វើម៉េច បើអ្នកចិញ្ចឹមមាន់ផ្សេង ក៏លក់មិនដាច់ដូចយើងដែរ មិនមែនមានតែយើងទេ»។ នេះបើតាមការអះអាងរបស់ លោក សួត ឃន់។

 លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានអះអាងថា កសិផលមួយចំនួនក្នុងខេត្តសៀមរាប ពិតជាធ្លាក់ថ្លៃ ព្រោះថយចុះនៃចំនួនអ្នកទេសចរ តែមិនទាន់ជាហានិភ័យនោះទេ។  ដោយប្រធានមន្ទីររូបនេះបាន លើកឡើងថា៖ «ខេត្តសៀមរាប បម្រើឲ្យវិស័យទេសចរណ៍ បើមិនមានភ្ញៀវទេសចរ ផលិតផលកសិកម្មក៏លក់មិនបានថ្លៃដែរ។ ជារឿងធម្មតាទេ បច្ចុប្បន្នកំពុងមានបញ្ហាជំងឺកូវីដ-១៩ តម្រូវការបានថយចុះ តែកសិករនៅផលិតដដែល ដូច្នេះទើបការផ្គត់ផ្គង់លើសតម្រូវការ»៕

អានបន្ថែម ៖ https://thmeythmey.com/?page=detail&id=102246